Trang chủ Fanpage Group Youtube

លក្ខណៈពិសេស: ក្រុមបក្ស

08.12.2025

ត្រឡប់

ការចូលរួមជាសមាជិកក្រុមបក្ស មិនត្រឹមតែជួយឲ្យអ្នកលេងភ្ជាប់ជាមួយបងប្អូនមិត្តរួមដំណើរទេ ប៉ុន្តែថែមទាំងបើកឱកាសចូលរួមសកម្មភាពជាច្រើនប្រភេទ ផ្តល់រង្វាន់មានតម្លៃ និងបង្កើតសហគមន៍រឹងមាំ។

សកម្មភាពក្រុមបក្ស៖

    • ចូលរួមបណ្ដាសកម្មភាពក្រុមបក្ស ដើម្បីទទួលពិន្ទុបូជា។
    • ពិន្ទុបូជាអាចប្រើ ដើម្បីប្ដូរបណ្ដាវត្ថុធាតុមានតម្លៃនៅ ឃ្លាំងកំណប់ក្រុមបក្ស។

កសាងក្រុមបក្ស៖

      • តាមរយៈសកម្មភាពក្រុមបក្ស ក្រុមនឹងទទួលបានមូលនិធិក្រុមបក្ស។
      • មូលនិធិក្រុមបក្ស គឺជាប្រភពប្រាក់ថវិកាសំខាន់សម្រាប់អនុវត្តសកម្មភាពស្ថាបនាក្រុមបក្ស ដែលជួយបង្កើនអំណាច និងកេរ្តិ៍ឈ្មោះ។

ស្ថាបនាក្រុមបក្ស មិនមែនជាការបង្កើនកម្លាំងផ្ទៃក្នុងប៉ុណ្ណោះទេ ប៉ុន្តែវាជាដំណើរការអភិវឌ្ឍផ្នែកធនធាន ក្បាច់គុន និងសម្ភារៈសំណង់ផងដែរ។ ខាងក្រោមនេះជាផ្នែកសំខាន់បីក្នុងប្រព័ន្ធស្ថាបនាក្រុមបក្ស៖

ការបរិច្ចាគវត្ថុ

  • បរិច្ចាគលុយរូបិយប័ណ្ណ៖ ការបរិច្ចាគវត្ថុដូចជា ប្រាក់កាក់ ប្រាក់មាស ឬធនធានផ្សេងៗ អ្នកលេងអាចជួយបង្កើនពិន្ទុបូជាឲ្យក្រុមបក្ស។

ហេដ្ឋារចនាសម្ព័ន្ធនៃក្រុមបក្ស


អគារផ្សេងៗនៅក្នុងក្នុងក្រុមបក្ស នឹងត្រូវបានអភិវឌ្ឍឡើង ដើម្បីបង្កើនកម្លាំងសរុបនៃក្រុមបក្ស។ មានតំបន់សំខាន់ពីរដែលអាចអភិវឌ្ឍបាន៖

+ ដំណាក់ជួបជុំគ្នា៖

  • បង្កើនកម្រិតដំណាក់ជួបជុំគ្នា នឹងជួយបង្កើនកម្រិតអតិបរមានៃសមាជិកដែលអាចចូលរួមក្នុងក្រុមបក្ស។ ក្រុមបក្សនឹងរីកចម្រើនយ៉ាងខ្លាំង នៅពេលមានសមាជិកថ្មីចូលរួមកាន់តែច្រើន។
  • ដំណាក់ជួបជុំគ្នារួមមាន 10 កម្រិត, 6 កម្រិតដំបូង ក្នុងរាល់កម្រិតបន្ថែមបាន 2 សមាជិក, 6 កម្រិតក្រោយកើនបាន 5 សមាជិក។
  • ដំណាក់ជួបជុំគ្នាក្នុងរាល់កម្រិតគឺកើន 1 ពិន្ទុ កម្លាំងរាងកាយ ទទួលបានពេលគារវៈបូជាក្វាងគុង, ពេញកម្រិតនឹងទទួលបាន 20 ពិន្ទុ។

+ ដំណាក់គុជ៖

  • បង្កើនកម្រិតដំណាក់គុជ នឹងកើនបរិមាណហិបកំណប់ អាចទទួលបានរាល់ថ្ងៃ ទន្ទឹមនឹងនោះ បើកសោបានលទ្ធភាពផ្ដោះប្ដូរបណ្ដាវត្ថុធាតុដូចជាត្បូងសិលាតូច។
  • ដំណាក់គុជរួមមាន 10 កម្រិត រាល់លើកកើនកម្រិតអាចមានបន្ថែមវត្ថុធាតុថ្មីសម្រាប់ទិញ កើនចំនួនទិញវត្ថុធាតុដែលបានបើកសោ។
  • ទិញវត្ថុធាតុក្នុងដំណាក់គុជ នឹងបង់ខាតបូជាបក្ស។

ស្រាវជ្រាវវិជ្ជាគុន

  • វិជ្ជាគុនក្រុមបក្ស៖
    ក្រុមបក្សនឹងរីកចំរើន មិនត្រឹមតែធនធានប៉ុណ្ណោះទេ នៅមានកម្លាំងវិជ្ជាគុនទៀតផង តាមរយៈសកម្មភាពស្រាវជ្រាវ និងបង្កើនវិជ្ជាគុនសម្រាប់សមាជិកទាំងអស់។

    • បង្ហាញក្បាច់គុន
      បង្កើនកម្រិតបង្ហាញក្បាច់គុន នឹងជួយបង្កើនកម្លាំងវាយសម្រុករបស់ក្រុមបក្ស ជួយសមាជិកក្រុមពូកែឡើងក្នុងការប្រយុទ្ធ។

    • ចិត្តស្ងប់
      បង្កើនកម្រិតចិត្តស្ងប់នឹងជួយធ្វើឲ្យសុខភាព និងសមត្ថភាពស្ដារឈាមឡើងវិញ ឲ្យសមាជិកក្នុងក្រុមបក្ស។

    • ទាយប៉ានស្មាន
      បង្កើនកម្រិតទាយប៉ានស្មាន នឹងកាត់បន្ថយបង្ករបួសពីបណ្ដាស្នៀតវាយមិនពិត ពេលចូលរួមប្រយុទ្ធ។

    • ហាត់ប្រាណ
      បង្កើនកម្រិតហាត់ប្រាណ ជួយកាត់បន្ថយបង្ករបួសពីបណ្ដាស្នៀតវាយផ្ដាច់ជីវិត និងបង្កើនលទ្ធភាពប្រឆាំងដ៏ពិសេស។ 

គារវៈបូជាក្វាងគុង៖

    • រាល់ថ្ងៃ សមាជិកក្រុម អាចទៅសាសាគារវៈបូជាក្វាងគុង របស់បក្ស ដើម្បីធ្វើពិធីបូជាគារវៈ។
    • រង្វាន់៖ ពិន្ទុះកម្លាំងកាយ ជួយបង្កើនប្រសិទ្ធិភាព ដើម្បីសម្រេចភារកិច្ច នឹងសកម្មភាពក្នុងថ្ងៃ។

មុខជំនាញក្រុមបក្ស៖

    • រាល់ក្រុមបក្ស កម្មសិទ្ធិបណ្ដាមុខជំនាញផ្ដាច់មុខ អនុញ្ញាតឲ្យសមាជិកសិក្សា និងបង្កើនកម្លាំងផ្ទាល់ខ្លួន។

មុខជំនាញក្រុមបក្ស រីកចំរើនតាមកម្រិតបក្ស និងកម្រិតបរិចាគរបស់សមាជិកក្រុម។