
លក្ខណៈពិសេស: ឈុតប្រយុទ្ធបន្ទាយ
08.12.2025
ត្រឡប់ឈុតប្រយុទ្ធបន្ទាយ មិនដូចសង្រ្គាមផ្សេងដទៃទេ។ នៅទីនេះ បណ្ដា ក្រុមបក្ស នឹងចូលរួមដណ្ដើមកាន់កាប់តំបន់ទឹកដី បង្កើតយុទ្ធសាស្រ្ត និងប្រយុទ្ធគ្នានៅក្នុងកន្លែងថ្មីទាំងស្រុង។ រាល់ក្រុមបក្សត្រូវការពារបន្ទាយរបស់ខ្លួន ហើយវាយសម្រុក ដើម្បីត្រួតត្រាតំបន់ទឹកដីដ៏មានតម្លៃពីគូប្រកួត។
ប៉ុន្តែវាមិនមែនគ្រាន់តែជាការប្រយុទ្ធ ដើម្បីឈ្នះនោះទេ បណ្ដាក្រុមបក្សត្រូវការប្រើយុទ្ធសាស្ត្រដ៏ឆ្លាតវៃ សម្របសម្រួលយ៉ាងរលូនរវាងសមាជិក ចាត់ចែងកិច្ចការឱ្យច្បាស់លាស់ និងប្រើប្រាស់កម្លាំងរបស់បណ្ដាមេទ័ព និងទាហានក្នុងក្រុម។ ការសម្របសម្រួលដ៏ល្អឥតខ្ចោះរវាងកងកម្លាំងវាយលុក និងការពារនឹងក្លាយជាគន្លឹះនៃជ័យជំនះ។

1 សមរភូមិស៊ុងជិន គឺជាប្រព័ន្ធក្រុមរួម server
2. រាល់ថ្ងៃម៉ោង 11៖00-22៖30, ក្នុងរាល់ម៉ោងនឹងបើកមួយវេន រាល់វេនមាន 20 នាទី/
3. រាល់លើកបើកសមរភូមិ អាចបញ្ចូល 50 អ្នកលេង ហើយចែកចេញជាក្រុមជិន និងក្រុមស៊ុង រាល់ក្រុមមាន 25 នាក់។
4. អ្នកលេងអាចជ្រើសរើសរហ័ស ដើម្បីផ្ដុំដោយផ្ទាល់ ឬផ្គុំក្រុមដើម្បីអញ្ជើញ 4 នាក់មិត្តភក្ដិចូលរួម រាល់លើកចូលត្រូវបង់ 10 កម្លាំងរាងកាយ និង 1 សំបុត្រចូល។
5. រាល់ថ្ងៃប្រព័ន្ធចែកឲ្យអ្នកលេង 4 សំបុត្រចូលដោយស្វ័យប្រវត្តិ,អាចសន្សំ 24 សំបុត្រ។
6. ប្រព័ន្ធនេះមិនអាចយកពាហនៈបានទេ។
PK រួម Server 25V25៖ ឈុតប្រកួត PK ខ្នាតធំរវាងបណ្ដា server, អ្នកលេងអាចប្រកួតប្រជែងជាមួយគូប្រជែងខ្លាំងពី server ផ្សេង។
រង្វាន់ទាក់ទាញ៖ ចូលរួមសមរភូមិរួមកម្លាំង នឹងនាំមកនូវរង្វាន់ធំ ជួយអ្នកលេងបង្កើនកម្លាំងយ៉ាងឆាប់រហ័ស ដោយហេតុនេះ ការពង្រឹងសមត្ថភាពប្រយុទ្ធក្នុងហ្គេមកាន់តែខ្ពស់ឡើង។