ក្នុងពិភពគុននៃ Age of Wushu មានទាំងអស់បីជើងឯកកំពូល ដែលមានវិជ្ជាគុនខ្ពង់ខ្ពស់ នោះគឺជា៖ ស្ដេចបក្សី, ស្វាព្រិលក្រញ៉ាំបី និងគ្រូតាដាវលោហិត។ តាមរឿងនិទានបុរាណ ប្រសិនបើអ្នកអាចជួប និងវាយឈ្នះពួកគេបាន អ្នកនឹងទទួលបានបន្ទះកម្លាំងធាតុក្នុង ស្នៀតក្បាច់ និងរង្វាន់ធនធានយ៉ាងសម្បូរបែប។
ស្ដេចបក្សី
តាមរឿងនិទាន កាលពីក្មេងគាត់បានរស់នៅក្នុងព្រៃ ហើយត្រូវបានពីរនាក់បងប្អូន "ធរណីមេឃា" ទទួលជាសិស្ស។
គាត់រៀនបានជំនាញវិជ្ជាគុនខ្ពស់បំផុត។ ប៉ុន្តែដោយសារអត្តចរិតនិងរាងកាយចម្លែករបស់គ្រូ ស្ដេចបក្សីមិនស៊ូវបង្ហាញខ្លួនក្នុងពិភពគុនឡើយ រាល់ដងសង្រ្គោះមនុស្ស គេច្រើនយល់ច្រឡំ ធ្វើឲ្យគាត់ក្លាយជាមនុស្សត្រជាក់ និងឃោរឃៅបន្តិចបន្តួច។
- ទីតាំង៖ ព្រៃបៃតង
- កម្លាំងធាតុផ្ដល់អនុសាសន៍៖ 55.400
- ពេលវេលាធ្វើថ្មី៖ ថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ នៅវេលាម៉ោង 12:00 និងម៉ោង 20:00
- រង្វាន់អាចធ្លាក់៖ បន្ទះគម្ពីរយុទ្ធសិល្បិ៍ជ្រួលច្របល់ វេទមន្តគ្មាននិម្មិត, ទុវិជ្ជាប្រឆាំងមេឃា, វេទមន្តសុរិយាក្រហម, ដាវផ្ដាច់និស្ស័យស្នេហ៍, យុទ្ធកាំបិតគុជព្រិល, ក្បាច់ថៃជី, ក្រញាំដៃនាគ, ឱសថកើនកម្រិត, ប្រាក់សំណល់, ថ្មអាថ៌កំបាំង និងកំណប់ត្បូងបៃតងសមុទ្រ (គុណភាព 1, ដំណាក់កាល 4).
ស្វាព្រិលក្រញ៉ាំបី
មួយក្នុងចំណោមបីសត្វល្បីល្បាញក្នុងពិភពគុន។ បានញុំាផ្លែឈើអាថ៌កំបាំង "ជូកួ" ដែលធ្វើឲ្យកម្លាំងធាតុរបស់គាត់បើក និងត្រូវបានមនុស្សវៃឆ្លាតម្នាក់នាំចេញពីព្រៃ។ តពីនោះមកគាត់រស់នៅជាមួយបុរសចំណាស់នោះ រហូតដល់គ្រូរបស់គាត់ស្លាប់ ស្វាព្រិលឯកោម្នាក់ឯងក្នុងពិភពគុន ហើយបានភូមិគ្រឹះសត្វទេពទទួលជាសមាជិក។
- ទីតាំង៖ សមុទ្រព្រិលក្រអូប
- កម្លាំងធាតុផ្ដល់អនុសាសន៍៖ 103.840
- ពេលវេលាធ្វើថ្មី៖ ថ្ងៃអង្គារ ព្រហស្បតិ៍ សៅរ៍ និងថ្ងៃអាទិត្យ នៅម៉ោង 12:00 និងម៉ោង 20:00
- រង្វាន់អាចធ្លាក់៖ បន្ទះគម្ពីរបញ្ចចិត្ត, យុទ្ធសិល្បិ៍ជ្រួលច្របល់, វេទមន្តគ្មាននិម្មិត, ទុវិជ្ជាប្រឆាំងមេឃា, វេទមន្តសុរិយាក្រហម, ដាវផ្ដាច់និស្ស័យស្នេហ៍, យុទ្ធកាំបិតគុជព្រិល, ក្បាច់ថៃជី, គម្ពីរក្រញ៉ាំដៃនាគ, ឱសថកើនកម្រិត, ប្រាក់សំណល់, ថ្មអាថ៌កំបាំង និងកំណប់ត្បូងបៃតងសមុទ្រ (គុណភាព 2, ដំណាក់កាល 4).
ដាវលោហិតគ្រូតា
ម្ភៃឆ្នាំមុន គាត់បានបង្កើតបក្សដាវលោហិត មានសិស្សជាច្រើន និងឈ្មោះល្បីល្បាញ។ ប៉ុន្តែក្រោយពីប៉ុន្មានឆ្នាំ គាត់និងសិស្សទាំងអស់បានរស់លាក់ខ្លួនក្នុងពិភពគុន។ តាមការពិត ម្ភៃឆ្នាំមុន គាត់ធ្វើសកម្មភាពតាមទំនើងចិត្តរបស់ខ្លួន ហើយគាត់ត្រូវអ្នកក្នុងពិភពគុនដេញសម្លាប់ ដោយត្រូវជើងខ្លាំងម្នាក់វាយឲ្យមានរបួសធ្ងន់ ហេតុនេះទើបគាត់រស់លាក់ខ្លួន។ ម្ដងនេះបង្ហាញខ្លួនឡើងវិញនៅក្នុងពិភពគុន ដោយសារ បេសកជនខ្លាស បានអញ្ជើញគាត់មកលត់ដំអាវុធ មួយចំណែកដោយចិត្តចង់សងសឹក ហើយមួយចំណែកទៀតចង់ឲ្យក្រុមបក្សរបស់គាត់រុងរឿងឡើងវិញ។
- ទីតាំង៖ Bich Khe Lam
- កម្លាំងធាតុផ្ដល់អនុសាសន៍៖ 169.340
- ពេលវេលាធ្វើថ្មី៖ ថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ នៅម៉ោង 20:00
- រង្វាន់អាចធ្លាក់៖ បន្ទះបន្ទះគម្ពីរបញ្ចចិត្ត, យុទ្ធសិល្បិ៍ជ្រួលច្របល់, វេទមន្តគ្មាននិម្មិត, ទុវិជ្ជាប្រឆាំងមេឃា, វេទមន្តសុរិយាក្រហម, ដាវផ្ដាច់និស្ស័យស្នេហ៍, យុទ្ធកាំបិតគុជព្រិល, ក្បាច់ថៃជី, គម្ពីរក្រញ៉ាំដៃនាគ, ឱសថកើនកម្រិត, ប្រាក់សំណល់, ថ្មអាថ៌កំបាំង និងកំណប់ត្បូងវិញ្ញាណ (គុណភាព 3, ដំណាក់កាល 4).
ចំណាំសំខាន់៖
- បន្ទាប់ពី Boss បង្ហាញឡើង ប្រសិនបើមិនសម្លាប់ នឹងនៅរស់បន្ត។
- ទីតាំង Boss ជាតំបន់បើកចំហ អ្នកលេងច្រើនអាចវាយប្រហារបានជាមួយគ្នា។ វត្ថុធាតុធ្លាក់ចេញ នឹងចែកចាយយោងទៅលើការបង្ករបួសទៅលើ Boss។
- រាល់ផ្លូវនៃតំបន់នឹងមាន Boss ហើយ តួអង្គនីមួយៗអាចទទួលរង្វាន់ពេលសម្លាប់ Boss ក្នុងមួយថ្ងៃតែមួយដងប៉ុណ្ណោះ។