Trang chủ Fanpage Group Youtube

ណែនាំ: អ្នកលេងថ្មី- សមរភូមិមនុស្សច្រើន

08.12.2025

ត្រឡប់
 

 

បែប PK បែបផ្ដាច់មុខ និងច្បាប់ថ្មីៗ គឺជាគន្លងពិសេសមួយដែលធ្វើឲ្យ Age of Wushu លេចធ្លោជាងគេ។ ក្នុងពិភព Age of Wushu​ កម្រិតសមភូមិក្នុងពេលវេលាពិត អនុញ្ញាតឲ្យអ្នកលេងចូលរួមបណ្ដាឈុតប្រយុទ្ធ  2V2 រួបរួម ជាកន្លែងដែលពួកគេរួមជាមួយសមាជិកក្រុមប្រកួតឈ្នះគូប្រជែងទាំងអស់ និងកើនកម្រិតចំណាត់ថ្នាក់តាមរយៈខ្សែប្រយុទ្ធឈ្នះបន្ដ។


របៀបចូលរួម៖
តួអង្គឈានដល់កម្រិត 25 ឡើងទៅអាចបើកសោកម្រិតសមភូមិមនុស្សច្រើន។
អ្នកលេងអាចចុចចូលប៊ូតុង "សកម្មភាពពិភពគុនប្រចាំថ្ងៃ" ក្នុងចំណុចប្រទាក់សកម្មភាពនៅជ្រុងខាងស្ដាំ ហើយទៅរកកាត "ប្រកួតគុន" ជ្រើសរើសសមភូមិមនុស្សច្រើនដើម្បីចូលរួម។


ការណែនាំកម្រិតលេង៖
សមរភូមិមនុស្សច្រើនគឺជារបៀបប្រកួត 2V2 ក្នុងពេលវេលាពិត។ បច្ចុប្បន្នមានតែផែនទីមួយនោះគឺ ផ្នូរបុរាណនៅលើភ្នំជុងណាម។ ផែនទីធំទូលាយដែលមានចម្ងាយមើលស្រឡះ អនុញ្ញាតឲ្យអ្នកលេងរួបរួមរបៀបវាយផ្សេងគ្នា នឹងសមាជិកក្រុម ដើម្បីបង្ហាញមុខជំនាញផ្ទាល់ខ្លួន​ និងកម្លាំងរបស់ក្រុម។ អ្នកលេងអាចជ្រើសរើសផ្គុំក្រុមដោយចៃដន្យ ឬបង្កើតក្រុមដោយខ្លួនឯង។ សម្រាប់ការផ្គុំក្រុមចៃដន្យ ប្រព័ន្ធនឹងជ្រើសរើសសមាជិកឲ្យអ្នក។ សម្រាប់បង្កើតក្រុមដោយខ្លួនឯង អ្នកអាចអញ្ជើញមិត្តភក្ដិឬអ្នកលេងផ្សេងចូលក្រុម។ ប្រធានក្រុមនឹងមានសិទ្ធប្ដូរ ឬដកសមាជីកចេញពីក្រុម។


រង្វាន់រួមមាន៖
នុងសមរភូមិមនុស្សច្រើន អ្នកឈ្នះអាចជួយអ្នកលេងទទួលបាន 30 ពិន្ទុកិត្តិយស បើបរាជ័យនឹងទទួលបាន 10 ពិន្ទុកិត្តិយស។ អ្នកលេងអាចប្រើពន្ទុកិត្តិយសនេះ ដើម្បីប្ដូរយករង្វាន់នៅ NPC ត្រួតពិនិត្យសមរភូមិ។ រង្វាន់មានតម្លៃ និងប្រយោជន៍ដូចជា៖ រង្វាន់មានតម្លៃ និងប្រយោជន៍ដូចជា៖ ឱសថបន្ថែមកម្លាំង, សម្ភារៈសម្ពោធបើក, សិលាទេពបញ្ចធាតុ, ឱសថកើនកម្រិតកម្លាំងធាតុក្នុង... រាល់ថ្ងៃមានកំណត់ចំនួនការផ្លាស់ប្តូររង្វាន់ប្រចាំថ្ងៃ បើដល់ដែនកំណត់រួច ត្រូវរង់ចាំដល់ម៉ោង 0:00 ថ្ងៃបន្ទាប់ ដើម្បីប្តូរបានម្ដងទៀត។