
ណែនាំ: អ្នកលេងថ្មី - វីរបុរស
08.12.2025
ត្រឡប់ សកម្មភាពជាច្រើននៅក្នុងហ្គេមមានកម្រិតពេលវេលា ឬកម្លាំងកាយ។ នៅពេលដែលគ្មានកម្លាំងកាយ អ្នកត្រូវស្តារកម្លាំងកាយឡើងវិញ មុនពេលបន្ត។ វីរបុរស គឺជាភារកិច្ចដែលទាមទារកម្លាំងកាយ ដើម្បីឱ្យអ្នកអាចកម្ចាត់បិសាច និងទទួលបានរង្វាន់។
ចុចលើ "ថ្ងៃ" ហើយស្វែងរក "វីរបុរស" នៅក្នុង tab "ដើរលេង" ហើយចុចដើម្បីចូលរួមលេងហ្គេម។

តម្រូវឱ្យឈានដល់កម្រិត 16
- កម្ចាត់អ្នកបម្រើគ្រប់គ្រាន់ ដើម្បីទាក់ទាញមេកំពូលលាក់ខ្លួន (វីរបុរស) ដែលកំពុងលាក់ខ្លួននៅក្នុងពិភពគុន។
- កម្ចាត់វីរបុរសដែលមកប្រកួត ដើម្បីទទួលបានរង្វាន់។
- ចំនួនអ្នកបម្រើដែលត្រូវកម្ចាត់ នឹងអាស្រ័យលើវីរបុរសដែលអ្នកជ្រើសរើស។
- ក្នុងមួយថ្ងៃអាចទទួលបានរង្វាន់អតិបរមា នៅពេលកម្ចាត់វីរបុរស 5 នាក់។
- ក្នុងពេលតែមួយដែលបានទទួលភារកិច្ចកម្ចាត់វីរបុរស A នឹងមិនអាចទទួលបានភារកិច្ចកម្ចាត់វីរបុរស B បានទេ។
- ប្រសិនបើត្រូវស្លាប់ក្នុងពេលប្រយុទ្ធ ភារកិច្ចនឹងបរាជ័យ អ្នកអាចបន្តវាយអ្នកបម្រើ ដើម្បីចាប់ផ្តើមភារកិច្ចឡើងវិញ។
រាល់ពេលដែលប្រយុទ្ធបានជោគជ័យ នឹងទទួលបាន EXP ថេរ ទទួលបានដោយចៃដន្យនូវវត្ថុផ្សេងៗទៀតដូចជា៖ សៀវភៅសម្ភារៈ វត្ថុកំណប់។

គន្លឹះ៖ ចុចលើប៊ូតុង "ប្រយុទ្ធដោយស្វ័យប្រវត្តិ" បន្ទាប់ពីហ្គេមចាប់ផ្តើម ដើម្បីកម្ចាត់វីរបុរសបច្ចុប្បន្ន 5 ដងជាប់គ្នា ដោយមិនចាំបាច់ធ្វើប្រតិបត្តិការផ្សេងទៀត។
ទទួលបានលទ្ធផលទ្វេដងដោយការខិតខំប្រឹងប្រែងពាក់កណ្តាល~
ធ្វើដំណើរក្នុង Age of Wushu Mobile Cambodia ដោយសេរីបំផុត អ្វីដែលពិបាក សូមសួរ Admin!