Trang chủ Fanpage Group Youtube

ណែនាំ: អ្នកលេងថ្មី - ឆ្លងទ្វារ

08.12.2025

ត្រឡប់

ឆ្លងទ្វារគឺជាមួយក្នុងចំណោមបណ្ដារបៀបលេងពិសេសបំផុតក្នុងហ្គេម Age of Wushu។ អ្នកលេងត្រូវឆ្លងកាត់ការសាកល្បង ទើបទទួលបានរង្វាន់ដ៏មានតម្លៃ។ អាចនិយាយថា ឆ្លងទ្វារ គឺជាការប្រឡងកម្លាំង និងជំនាញប្រយុទ្ធពិតប្រាកដ ដែលលើកទឹកចិត្តឲ្យអ្នកលេងបន្តអភិវឌ្ឍក្បាច់គុន និងក្លាយជាវីរបុរសកាន់តែខ្លាំងក្នុងការហ្វឹកហាត់។

របៀបចូលរួម៖

តួអង្គឈានដល់កម្រិត 20 អាចបើកសោរបៀបឆ្លងទ្វារ។
អ្នកលេងចុចចូលប៊ូតុង "សកម្មភាពពិភពគុនប្រចាំថ្ងៃ" ក្នុងចំណុចប្រទាក់នៃកម្មភាព ហើយជ្រើសរើសកាត "ទេសចរណ៍" បន្ទាប់មកជ្រើសរើសឆ្លងទ្វារ ហើយចុចពាក្យ "ទៅ" ដើម្បីចាប់ផ្ដើមចូលរួម។

ការណែនាំរបៀបលេង៖

ឆ្លងទ្វារគឺជាសាកល្បងសាកល្បងឈានកម្រិតសម្រាប់អ្នកលេង។ ជាបឋម អ្នកលេងនឹងចាប់ផ្ដើមពីជាន់ដំបូង ហើយសន្សឹមៗឡើងទៅជាន់បន្ដបន្ទាប់ខាងមុខ។ បន្ទាប់ពីឆ្លងរាល់ជាន់ អ្នកលេងនឹងទទយលបានរង្វាន់សមស្រប ហើយបើសោបានជាន់បន្ដខាងមុខ។ ពេលវេលាសម្រាប់រាល់ជាន់គឺ 5 នាទី។ បើមិនសម្រេចក្នុងវាលាបានកំណត់ ការសាកល្បងនឹងត្រូវបរាជ័យ។ អ្នកលេងអាចព្យាយាមឡើងវិញនៅបណ្ដាជាន់ដែលមិនទាន់បានសម្រេចជាច្រើនដង ប៉ុន្ដែបណ្ដាជាន់បានសម្រេចហើយនោះ នឹងមិនអាចលេងបានទៀតទេ។ 
ក្រៅពីនេះ រាល់ថ្ងៃអ្នកលេងនឹងមាន 1 ដង សាកល្បងដោយស្វ័យប្រវត្តិ ហើយអនុញ្ញាឲ្យទទួលទាំងអស់រង្វាន់ពីបណ្ដាជាន់បានឆ្លង។

រង្វាន់រួមមាន៖

រាល់ជន់ក្នុងការឆ្លងទ្វារ នឹងនាំមកនូវបណ្ដារង្វាន់មូលដ្ឋានដូជា៖ ថ្មអាថ៌កំបាំង, ការសិក្សា, បន្ទះប្រាក់សំណល់។ ជាពិសេស រាល់ 5 ជាន់(ជាន់ 5, ជាន់ 10, ជាន់ 15, v.v.), អ្នកលេងនឹងប្រឈមមុខនឹង BOSS។ ពេលឈ្នះ នឹងមានឱកាសទទួលបានគ្រឿងប្រដាប់ ​និងបន្ទះវិជ្ជាដ៏កម្រ។

តារាងចំណាត់ថ្នាក់៖

របៀបឆ្លងទ្វារ មានលក្ខណៈតារាងចំណាត់ថ្នាក់៖ យោងទៅលើជាន់ខ្ពស់បំផុត ដែលអ្នកលេងបានឆ្លង ដើម្បីរៀបចំណាត់ថ្នាក់។ អ្នកលេងអាចពិនិត្យថ្នាក់របស់ខ្លួន និងបណ្ដាអ្នកលេងផ្សេងតាមរយៈតារាងចំណាត់ថ្នាក់៖ បន្ទាប់ពីសម្រេចការសាកល្បង។